អង់គ្លេស៖ យុវតីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Xenna Kristian អាយុ១៨ឆ្នាំ ធ្លាប់ត្រូវបានស្រីៗមួយក្រុមវាយធ្វើបាប ដោយសារ តែនាងមានមុខមាត់ដូច Taylor Swift។ នាងបានអោយដឹងថា ពេលនាងទៅរៀននៅមហាវិទ្យាល័យ នាងត្រូវបាន សិស្សផ្សេងទៀតនិយាយឌឺដងអោយយ៉ាងខ្លាំង ដោយសារតែមុខមាត់របស់នាង ប៉ុន្តែនាងមិនដែលខ្វល់ឡើយ។ នាងបានបន្ថែមទៀតថា នៅថ្ងៃមួយមានស្រីៗមួយ ក្រុមបានចាប់បោចសក់ចាញនាងចេញពីកៅអី ហើយវាយមកលើមុខរបស់នាង ទៀតផង។ នាង Xenna បានរងគ្រោះបាក់ថ្គាម និងមានស្នាមជាំជាច្រើនកន្លែង ដោយសារតែការវាយប្រហារនោះ។ នេះប្រហែលជាបណ្តាលមកពីការច្រណែន នឹងសម្រស់ស្រស់ស្អាតរបស់នាងហើយ ទើបស្រីៗមួយក្រុមនោះប្រព្រឹត្តអំពើបែប នេះ។

Khmer-note

taylornewmain copy

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

 
Top