ក្រុមហ៊ុន Ford បានអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ដែលមិនធ្លាប់មានកាលពីមុន ហើយបច្ចេកវិទ្យាមួយនេះ ត្រូវបានគិតគូយ៉ាងម៉ត់ចត់ មុននឹងដាក់អោយ អតិថិជនប្រើប្រាស់។ តាមប្រភពពត៌មាន បានអោយដឹងថា Ford បង្កើតប្រពន្ធ័ សុវត្ថិភាពមួយ ដែលអាចអោយរថយន្ត គេចឧបសគ្គនៅខាងមុខដោយខ្លួនឯង។ ចំពោះអ្នកបើកបរដែលខ្វះការប្រុងប្រយត្ន័ វាអាចជួយសំរួល ដល់ការបើកបរយ៉ាងច្រើនផងដែរ សូម្បីតែ មនុស្សឆ្លងថ្នល់ ក៍រថយន្តនេះ បន្ថយល្បឿនដោយខ្លួនឯងដែរ ទោះបីយើងខំប្រឹងបន្ថែមល្បឿនយ៉ាងណាក៍ដោយ។ ហើយបច្ចេកវិទ្យានេះ⁣ រួមមានទាំងការចតរថយន្តដោយប្រពន្ធ័ ស្វ័យប្រវត្តិផងដែរ ដោយបច្ចេកវិទ្យាដ៍ទំនើបមួយនេះ⁣ ត្រូវបានគេបំពាក់ នូវកាមេរ៉ា ព្រមទាំងប្រពន្ធ័ ultrasonic sensors ផងដែរ។ តាមប្រភពពត៌មានដដែលបានអោយដឹងថា ក្រុមហ៊ុនមិនទាន់បានបញ្ចេញអោយអតិថិជនប្រើប្រាស់នោះទេ ដោយស្ថិតក្នុងការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាព របស់អ្នកប្រើប្រាស់៕

article-2449826-189C55AA00000578-996_634x471 article-2449826-189C55B800000578-425_634x474 article-2449826-189C553100000578-96_634x349

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

 
Top