វីដេអូគួរអោយស្រឡាញ់មួយ ត្រូវបានថតដោយ កាម៉ារ៉ាសុវត្ថិភាពក្នុងផ្ទះ ដោយបានបង្ហាញពី សកម្មភាពឆ្មាមួយក្បាល ដ៏សែនឆ្លាត ដែលវាបាន ឈរតោង បើកទ្វារបន្ទប់ ដើម្បីអោយ មិត្តសំលាញ់ឆ្កែរបស់វា បានចូលមក។

ឆ្មាកំហូចមួយក្បាលនេះ ហាក់បីដូចជាចង់ លេងជាមួយ សំលាញ់ឆ្កែរបស់វា តែបញ្ហាមួយដែល លំបាកនោះ គឺថា ពួកឆ្កែប៉ុន្មានក្បាលនោះ បានជាប់គាំងនៅក្នុងបន្ទប់មួយទៀត។

រំពេចនោះ ឆ្មាមួយក្បាលនោះ បានប្រឹងប្រែង ព្យាយាមបើកទ្វារ ដោយឈរតោង កាច់គន្លឹះទ្វារ រហូតបានសំរេច ដែលអាចអោយឆ្កែទាំងបី បានចូលលេងជាមួយវា ដោយសប្បាយរីករាយ។

ចង់ដឹងថា វីដេអូនេះ គួរអោយស្រលាញ់ប៉ុណ្ណា ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ ជាតា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

 
Top