យោងទៅតាមប្រភពព័ត៌មាន ពីគេហទំព័រអេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់ តាមគោលដៅនានា ក្នុងអាគារមួយកន្លែង បានថតជាប់នូវរបស់ចម្លែក ពណ៌ស ដែលត្រូវបានអះអាងថាជាខ្មោច។

កាសែត សាឌី របស់អារ៉ាប់ ក៏បានឲ្យដឹងដែរថា ទីតាំងដែលបានថតជាប់នេះ ស្ថិតនៅឯអាគារ លេខាធិការដ្ឋានអ៊ីស្លាម មួយកន្លែង នៅភាគខាងលិច នៃក្រុង Makkha នៃប្រទេសអារ៉ាបី សាអូឌីត។ កាមេរ៉ាបានថតជាប់នូវ ស្រមោលពណ៌សម្យ៉ាង ដែលមានរូបរាង ដូចជាមនុស្ស និង ឈរនៅជិតទ្វារចេញចូលនៃអាគារ វេលាម៉ោង ៣ទៀបភ្លឺ។ ទោះជាយ៉ាងណា កាសែតខាងលើ បានចុះផ្សាយរូបភាព ដ៏គួរឲ្យព្រឺព្រួចនេះ ហើយបានឲ្យដឹងថា វាអាចជាខ្មោច ដែលគេតែងតែហៅថា “ Jinn “ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

 
Top