ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ តុលា ២០១៣ នេះ បាន ធ្វើការជំនុំជម្រះ និង កាត់ទោសបុរសជនជាប់ចោទ ៣នាក់ជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ទវៈបូកលើ ស្រ្តីអ្នកលក់ទឹកត្នោតជូរម្នាក់ បន្ទាប់មក បានអារក សម្លាប់ជនរងគ្រោះ ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅក្នុងក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចម្រេះ មុនចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ។
លោក កោ វណ្ឌី អនុប្រធាន និងជាប្រធានចៅក្រមប្រឹក្សានៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទទាំង៣នាក់ខាងលើនេះ មានឈ្មោះទី១- ឈ្មោះ សូ សំអឿន ភេទប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងបន្ទប់ជួល ស្ថិតនៅក្នុងក្រុមទី៧ ភូមិ ខ១ សង្កាត់ច្រាំងចម្រេះ ២ ខណ្ឌឬស្សីកែវ ទី២- ឈ្មោះ នុត នេត ភេទប្រុស អាយុ២១ ឆ្នាំ មានមុខរបរជាកម្មករសំណង់និងទី៣ -ឈ្មោះ ហ៊ាន មាន ភេទប្រុសអាយុ ៣៣ ឆ្នាំ មានមុខរបរលក់ទឹកត្នោតជូរនិងកម្មករសំណង់។
ពួកគេត្រូវបានចោទប្រកាន់ពីតុលាការពីបទ«រំលោភសេពសន្ទវន្ទៈមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពជនរងគ្រោះ» តាមមាត្រា ៤៤ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។ នៅក្នុងសំណុំរឿងនេះ ក្រុមគ្រួសារជនរងគ្រោះ បានទាមទារជម្ងឺចិត្តចំនួន ១៥០០០ ដុល្លារ ពីជនជាប់ចោទទាំង៣នាក់។
តុលាការដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃទី ៨ ខែវិច្ឆិកា ២០១៣ខាងមុខនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment