បុរសម្នាក់ត្រូវតែរៀនដើរម្ដងទៀត ក្រោយពីទទួលរងនូវការឈឺចាប់ ពីស្ដេចពីងពាងពិសខាំជើងរបស់គាត់។
បុរសម្នាក់នេះមានឈ្មោះថា Ricki Whitmore អាយុ ៣៩ឆ្នាំ ត្រូវបានសត្វពីងពាងពិសខាំ ខណៈពេលគាត់ទៅឆាឆៅ សំបុករបស់វានៅឯជិតបង្អួចផ្ទះ។ លោកវេជ្ជបណ្ឌិតត្រូវត្រូវវះកាត់ កន្លែងដែលមានពិសពីងពាងចេញ នៅផ្នែកជើងរបស់គាត់ ដែលមុនពេលវះកាត់ ជើងហើមទ្វេដងលើសពីជើងធម្មតារបស់គាត់។
លោក Whitmore មានដើមកំណើតស្រុក Essex ប្រទេសអង់គ្លេស និងត្រូវដេកមួយកន្លែង រយៈពេលកន្លះឆ្នាំ ដើម្បីព្យាបាលជើងរបស់គាត់។ គាត់គឺជាមនុស្សដំបូងបង្អស់នៅប្រទេសអង់គ្លេស ដែលត្រូវស្ដេចពីងពាងពិសខាំ។ ជាធម្មតា ពេលដែលអាកាសធាតុត្រជាក់ សត្វពីងពាងតែងតែនាំគ្នាលាក់ខ្លួន នៅតាមបង្អួចផ្ទះ ឬ សាលារៀន ដើម្បីគេចពីភាពត្រជាក់។
លោក Whitmore បាននិយាយប្រាប់អ្នកសារព័ត៌មានថា គាត់សប្បាយចិត្តណាស់ ដែលគាត់នៅអាចរក្សាជើងរបស់គាត់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះការណីនេះ?
0 comments:
Post a Comment